ប្រធានាធិបតីអាមេរិក

សេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិក

សេចក្តីប្រកាសរបស់ប្រធានាធិបតីជាកិត្តិយសដល់ជនរងគ្រោះក្នុងសោកនាដកម្មប្រជាជាតិរបស់យើងមានទុក្ខយ៉ាងធំ។ យើងកាន់ទុក្ខចំពោះមនុស្សជាទីស្រឡាញ់ទាំងអស់ដែលត្រូវបាន សំលាប់ ឬរងរបួស ក្នុងសោកនាដកម្មដ៏គួរអោយខ្លាច កាលពីយប់ម៉ិញ នៅទីក្រុង Las Vagas ក្នុងរដ្ឋ Nevada។ ក្នុងពេលដែលយើងមានទុក្ខ យើងសូមបន់ព្រះអោយផ្តល់ភាពកក់ក្តៅ និងការសំរាលទុក្ខដល់អ្នករងគ្រោះ។

ជាសញ្ញាមួយនៃការគោរពចំពោះជនរងគ្រោះដោយសារភាពលីលានៃអំពើហឹង្សា ដែលត្រូវបានប្រព្រឹត្តនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៧ និងយោងតាមអំណាចដែលត្រូវបានផ្តល់អោយខ្ញុំដោយរដ្ឋធម្មនុញ្ញ និងច្បាប់របស់សហរដ្ឋអាមេរិក ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ខ្ញុំសូមបញ្ជាអោយបង្ហូតទង់ជាតិពាក់កណ្តាលដង នៅសេតវិមាន និងនៅតាមអាគារ និងទីធ្លាសាធារណៈទាំងអស់ នៅតាមប៉ុស្ត៍យោធា និងស្ថានីយ៍កងទ័ពជើងទឹកទាំងអស់ និងនៅលើនាវាចំបាំងទាំងអស់របស់រដ្ឋាភិបាលសហព័ន្ធនៅតំបន់ Columbia (District of Columbia) នៅទូទាំងសហរដ្ឋអាមេរិក និងទឹកដីរបស់សហរដ្ឋអាមេរិក រហូតដល់ពេលថ្ងៃលិច ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៧។ ខ្ញុំសូមបញ្ជាផងដែរអោយមានការបង្ហូតទង់ជាតិពាក់កណ្តាលដង សំរាប់រយៈពេលដូចគ្នានេះ នៅតាមគ្រប់ស្ថានទូត ស្ថានបេសកកម្ម ការិយាល័យកុងស៊ុល និងទីតាំងដទៃទៀតនៅបរទេស ដោយរួមទាំងទីតាំងយោធា និងនាវារបស់កងទ័ពជើងទឹក និងស្ថានីយ៍ទាំងអស់។

ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៧ ឆ្នាំខួបឯករាជ្យលើកទី ២៤២ របស់សហរដ្ឋអាមេរិក

អានលំអិត

President Trump Addresses the Tragedy in Las Vegas

This morning, President Donald J. Trump addressed the tragedy in Las Vegas, Nevada, at the White House on October 2, 2017.

Posted by U.S. Department of State on Monday, October 2, 2017

Facebook Comments