ព្រះព្រហ្ម

តើអាទិទេព “ព្រះព្រហ្ម” ជាអាទិទេពអ្វី?

អាទិទេពធំក្នុងក្របខណ្ឌត្រីម៌ូហិណ្ឌូគឺ ព្រះព្រហ្ម ព្រះសីវៈ និងព្រះវិស្ណុ ពីព្រោះជាអាទិទេពដែល មានឈ្មោះល្បីជាងគេក្នុងវប្បធ៌មខ្មែរ ក៏ដូចក្នុងវប្បធ៌មឥណ្ឌាដែរ។

ព្រះព្រហ្ម

ព្រះព្រហ្មជាអាទីទេពធំ មានមុខងារកសាងស្ថាបនាលោកប្រៀបដូចជាវិស្វករ ឬស្ថាបត្យករ មានរឿងខ្លះ ដំណាលថា ព្រហ័្មនបានបង្កើតព្រះព្រហ្មនេះ មុនគេបង្អស់ហើយព្រហ្មក៏ចាប់ផ្តើម សាងលោកបន្តមកទៀតគឺៈ បែងភាគទៅជាទេវៈផ្សេងៗដូចជា វិស្ណុ សីវៈ ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ វាយុ…. មនុស្ស សត្វ ធម្មជាតិ គម្ពីរវេទ ។ល។

 

. ព្រះព្រហ្មមានឈ្មោះមួយទៀតថា ហិរណ្យភគិ ពីព្រោះមានគម្ពីរខ្លះបានចែងថាពីកំណើតរបស់ ព្រះព្រហ្មថា មានស៊ុតមាសមួយ ដែលមានអង្គព្រហ្មនៅក្នុងនោះ បានអណ្តែតនៅលើអាកាសមួយកល្ប រួចបំបែកជាពីរភាគ ចេញតួរអង្គព្រះព្រហ្មមក ចំណែកឯសំបកស៊ុតមាសនោះ មួយភាគកើតជាទេវលោក និងសំបកមួយចំហៀងទៀត កើតជាមនុស្សលោក និងបាតាលលោក។

ព្រះព្រហ្ម

. ព្រះព្រហ្មមានមហេសីមួយអង្គគឺ ទេពធីតា សរស្វតី និងកូនបីអង្គគឺៈ ព្រហ្មទក្ស ភគិ និងទេពធីតាសន្ឋិយា។ យានជំនិះរបស់ព្រះព្រហ្មគឺសត្វហង្ស។

 

នៅក្នុងសិល្បះខ្មែរ ព្រះព្រហ្មមានមុខ ប្រាំ (រូបព្រះព្រហ្មក្នុងរឿងកូរមហាសមុទ្ទទឹកដោះ នៅជញ្ជាំងថែវខាងកើតប្រាសាទអង្គរវត្ត)  ដោយសារការប្រព្រឹត្តខុសដោយអចេតនា ព្រះព្រហ្មត្រូវបានព្រហសីវៈ ចាប់កាត់ក្បាលទីប្រាំ ចេញនៅសល់តែក្បាលដែលមានព្រះភ័ក្រ្តបួន។

ព្រះព្រហ្ម

. សិល្បករខ្មែរនិយមកសាងព្រះព្រហ្មមានមុខបួន ដៃបួន កាន់គម្ពីរវេទទាំងបួន ជួនកាលរូបព្រះព្រហ្មទ្រង់កាន់ កេតនភ័ណ្ឌដូចជា ថូ ខ្សែផ្គាំ ស្លាព្រា ថាស (នៅក្នុងប្រទេសឥណ្ឌាជួនកាលព្រះព្រហ្ម កាន់លំពែងក្នុងការប្រយុទ្ឋដណ្តើមអំណាច ថាខ្លួនជាម្ចាស់លើលោកទាំងបី) រូបកាយព្រះព្រហ្មមានសម្បុរផ្កាឈូក ស្លៀកសំលៀកបំពាក់​ពណ៌ស។

 

គេកសាងរូបព្រះព្រហ្ម ជួនកាលជារូបឈរ ជួនកាលជារូបអង្គុយលើផ្ការឈូកពិភព ឬគង់លើយានជំនិះ សត្វហង្ស។

ព្រះព្រហ្ម

នៅក្នុងទេវកថាឥណ្ឌា ក៏ដូចជាទេវកថានៅស្រុកខ្មែរ ព្រះដែលបានបង្កើតព្រះព្រហ្មចេញមកគឺ ព្រះវិស្ណុ ព្រោះនៅពេលដែលព្រះវិស្ណុ ផ្ទុំលើនាគអនន្តរអណ្តែតលើផ្ទៃសមុទ្រអន្ឋកាលរង់ចាំ ការបង្កើតលោកជាថ្មីឡើងវិញ រូបព្រះព្រហ្មបានផុសចេញពី ផ្ចិតរបស់ព្រះវិស្ណុតាមរយះ ផ្កាឈូកមាសមួយពាន់ស្រទាប់ ហើយបានទទួលបញ្ជាពីព្រះវិស្ណុបង្កើតលោកតាមរយះ ម៉ាយ៉ារបស់ព្រះវិស្ណុ។ នៅប្រទេសខ្មែរ ក៏ដូចនៅឥណ្ឌាដែរ ប្រជាជនមិនសូវធ្វើការគោរព ឬនិយមច្រើនដូចព្រះវិស្ណុ និងព្រះសីវៈទេ។

 

 

 

ព្រះព្រហ្ម

ដកស្រង់ពីសៀវភៅមគ្គុទ្ទេសក៍ទេសចរតំបន់ភ្នំពេញ និងសៀមរាបអង្គរ ឆ្នាំ២០០១ សាស្រ្តចារ្យ លោក ចាន់ ភក្តី។

ព្រះព្រហ្ម

ព្រះព្រហ្ម

Facebook Comments