ព្រះវិស្ណុ

តើ “ព្រះវិស្ណុ” ជាអាទិទេពអ្វី?

អាទិទេពធំក្នុងក្របខណ្ឌត្រីម៌ូហិណ្ឌូគឺ ព្រះព្រហ្ម ព្រះសីវៈ និងព្រះវិស្ណុ ពីព្រោះជាអាទិទេពដែល មានឈ្មោះល្បីជាងគេក្នុងវប្បធ៌មខ្មែរ ក៏ដូចក្នុងវប្បធ៌មឥណ្ឌាដែរ។

ព្រះវិស្ណុពុំមែនជាអ្នកបង្កើតលោកដោយផ្ទាល់ព្រះអង្គទេ គ្រាន់តែបង្កើតព្រះព្រហ្មមក ហើយបញ្ជាព្រះព្រហ្មអោយ បង្កើតលោកបន្តទៅទៀតតាមរយៈ ម៉ាយ៉ារបស់ព្រះអង្គ ដែលបានថែរក្សាទុក នៅក្នុងអង្គកាយរបស់ព្រះអង្គ បានសេចក្តីថា នៅពេលលោករលាយសូន្សសុងទៅ អ្វីៗទាំងអស់ ទេវៈ ទាំងមនុស្ស សត្វធម្មជាតិ ត្រូវហូរចូលអង្គកាយព្រះវិស្ណុវិញហើយ រង់ចាំកើតជាថ្មីសារឡើងវិញ។ ដោយសារមូលហេតុនេះហើយ បានជាគេចាត់ទុកថា ព្រះវិស្ណុជាអាទិទេពបង្កើតលោកទាំងបី ហើយជាម្ចាស់លើលោកទាំងបីថែមទៀត។

ព្រះវិស្ណុ

ព្រះវិស្ណុមានតួរនាទីគ្រប់គ្រង និងថែរក្សាលោកអោយបានសេចក្តីសុខសាន្ត និងមានរបៀបរៀបរាយ។ ដូច្នេះព្រះវិស្ណុមាន ការទាក់ទងជិតស្និត និងលោកប្រៀបដូចដូងចិត្ត និងកាយ។

ព្រះវិស្ណុជាអាទិទេពតំណាងសភាវៈល្អ។ ជនជាតិឥណ្ឌាខាងត្បូងច្រើនគោរពព្រះវិស្ណុ ពីព្រោះអ្នកទាំងនោះជាឥណ្ឌាម្ចាស់ស្រុក ចូលចិត្តសាងអំពើល្អ មានចិត្តមេត្តាសណ្តោសប្រណី ។ ព្រះវិស្ណុមានឈ្មោះច្រើនជាង ១០០០ ដូចជាៈ ព្រះនារាយណ៏ ព្រះហរិ ព្រះភ្ញវន្ត ព្រះអានន្ត ….។ល។

ព្រះវិស្ណុ

មហេសីវិស្ណុមានពីរអង្គ

. ស៊្រីលក្ម្សី ( ស៊្រី តំណាងអោយសោភ័ណភាព ហើយលក្ម្សី តំណាងអោយទ្រព្យសម្បត្តិ)

. ភូមិទេវី (​ ព្រះធរណី)

ព្រះវិស្ណុមានបុត្រមួយអង្គជាមួយស៊្រីលក្ម្សី គឺព្រះកាម។ សិល្បះករសាងព្រះវិស្ណុ ជារូបមនុស្សមានក្បាលមួយ មុខមួយ ជួនមានដៃពីរ ជួនមានដៃបួន។ ព្រះអង្គទ្រង់កាន់កេតនភណ្ឌបួនៈ ខ្យងស័ង្ខ ផែនដី ដំបង កងចក្រ។ ជួនកាលព្រះវិស្ណុមានដៃច្រើន កាន់នូវធ្នូ ដាវ ផ្កាឈូក។

ព្រះវិស្ណុ

ព្រះវិស្ណុមានសំលៀកបំពាក់ព៌ណលឿង ពាក់ម្កុដមួកបំពង់ មានគ្រុឌជាយានជំនិះ ហើយច្រើនផ្ទុំ លើនាគអនន្ត។ ដើម្បីបំពេញមុខងារជាអ្នកគ្រប់គ្រងថែរក្សាលោក វិស្ណុបានបែងភាគចុះមកកើត ក្នុងឋានមនុស្ស ហើយផ្ចាញ់សភាវៈអាក្រក់ដែលតែងតែបៀតបៀនសេចក្តីសុខ បង្ហិនបំផ្លាញ ធ្វើអោយខូចរបៀបរៀបរយ និងកិច្ចការស្នាដៃរបស់អាទិទេញ ឬពួកព្រាហ្មណ៏។

ព្រះវិស្ណុ

សភាវៈដែលជាវិស្ណុបែងភាគមានឈ្មោះ អវតារមានទាំងអស់ ១១ ចែកចេញជាបីប្រភេទគឺ មនុស្ស សត្វ មនុស្សផងសត្វផង។

អវតាទាំង១១របស់ព្រះវិស្ណុមាន

. មត្យ (ត្រី) ជួយមនុស្សអោយរួចពីទឹកជំនន់​ ដែលបង្កឡើងដោយយក្សឈ្មោះ ហយគ្រីវៈ។

. កូម៌ (អណ្តើក) ជួយធ្វើកំណល់ទប់ទ្រភ្នំ មន្ទរៈ នៅពេលយក្សនិងទេវៈទាញនាគឈ្មោះ វាសុគី ម្ខាងម្នាក់បង្វិលភ្នំមន្ទរៈកូរសមុទ្រទឹកដោះ យកទឹកអម្រឹត និងវត្ថុស័ក្តិសិទ្ឋិផ្សេៗទៀត។

. វរាហ (ជ្រូកព្រៃ) ជួយមនុស្ស និងព្រះនាងភូមិទេវី អោយរួចផុតពីការបៀតបៀន របស់យក្សឈ្មោះ ហិរណយក្ស ដែលប៉ុនប៉ងរំលាយលោកទោយទៅជាទឹកសមុទ្រ។

. នរសិង្ហ (មនុស្សសិង្ហ) បានសំលាប់យក្សមួយឈ្មោះ ហីណយក្សាកាសុពូ ដែលត្រូវជាប្អូនរបស់ ហិរណយក្ស។ យក្សនោះបានសុំពរពីព្រះព្រហ្មថា កុំអោយគេសំលាប់ក្នុងពេលយប់ ឬពេលថ្ងៃ ដោយមនុស្សក្តី ដោយអាទិទេពក្តី។

នរសិង្ហដែលមិនពេញជាមនុស្ស ជាសត្វ ជាអាទិទេពបានសំលាប់យក្សនៅពេលព្រលប់។

. វាមនៈ (ព្រាហ្មណ៏តឿ) ជួយយកផែនដីអោយមនុស្សរស់នៅ ដោយសុំយកដីពីក្រុង ពាលីតែបីជំហាន។ វាមនៈ ឈានមួយជំហានផុតផែនដី មួយជំហានផុតលំហរអាកាស និងមួយជំហានទៀតផុតស្ថានសួគ៌។

.​ បរសុរាម ជួយមនុស្សអោយផុតពីការកាប់សំលាប់សង្កត់សង្កិនរបស់ស្តេចកំណាច កាតិវរ្យ។ ពូថៅដែលបរសុរាមកាន់ជាអំណោយរបស់ព្រះសីវៈ។

. ព្រះរាម ជាអាទិទេពស្តេចក្នុងរឿង រាមាយណៈ មានមុខងារបង្ក្រាបពួកយក្ស ដែលមានក្រុងទស្សមុខ (រាពណ៏) ជាមេជួយការពារមនុស្សស្លូតត្រង់ និងអ្នកកាន់សាសនាព្រាហ្មណ៏។

ព្រះវិស្ណុ

. ពលរាម មនុស្សដែលមានសម្បុរស ជាបងព្រះគ្រឹស្ណះ កាន់នង្គ័ល។

. ព្រះគ្រឹស្ណៈ មនុស្សមានសម្បុរខ្មៅ ជួយអ្នកគង្វាលអោយរួចផុតហន្តរាយដោយភ្លៀង ផ្គរ រន្ទះ ដែលបង្កដោយព្រះឥន្ទ្រ។ ព្រះគ្រឹស្ណៈបានសំលាប់មារកំណាច ដែលជាស្តេចដណ្តើមរាជ្យព្រះបិតាខ្លួនឯង ដែលមារនោះបានបង្កវិនាសកម្ម ឃោរឃៅរលើ ភពផែនដី តាមសំលាប់ក្មួយខ្លួនឯងគឺព្រះគ្រឹស្ណៈ និងពលរាម។ ព្រះគ្រឹស្ណៈជាតួរអង្គសំខាន់ ក្នុងរឿងមហាភារតៈ ព្រះអង្គជាអ្នកផ្លុំខ្លុយយ៉ាងពិរោះ មានស្រីចោមរោមស្រលាញ់ច្រើន ព្រះអង្គមានប្រពន្ឋ ១៦ពាន់។

១០. ព្រះពុទ្ឋសមណគោត្តម គឺព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង ពួកព្រាហ្មណ៏បានបញ្ចូលតួព្រះពុទ្ឋជាអវតារបស់ព្រះវិស្ណុដែរ។

១១. ល្ថិន មានខ្លួនជាមនុស្សក្បាលជាសត្វសេះ ជាអវតារទៅអនាគត បំរុងចុះមកជួយមនុស្សដោយកាត់ទោស សភាវៈអាក្រក់ អោយរង្វាន់ដល់សភាវៈល្អ រៀបចំយុគថ្មីដ៏រុងរឿង គឺយុគមាស។

ព្រះវិស្ណុ

អ្នកគោរពព្រះវិស្ណុទាំងប៉ុន្មាន ពុំមែនមានមតិយោបល់ស្របគ្នាទាំងអស់ទេ ព្រោះអ្នកទាំងនោះ បានបែកខ្ញែកគ្នាច្រើនពួកច្រើននិកាយ។ និកាយខ្លះយល់ឃើញថាអ្វីៗទាំងអស់នៅក្នុងលោក ទាំងបីមានកំណើតចេញពីសភាវៈតែមួយគត់ គឺព្រះវិស្ណុ។ និកាយខ្លះទៀតយល់ឃើញថា ព្រះអាទិទេព និងលោកទាំងបីជាធាតុពីរ ឬសភាវៈពីរផ្សេង២គ្នា។

ក៏ប៉ុន្តែនិកាយទាំងអស់សុទ្ឋតែមានទស្សនៈស្របគ្នាថា ព្រះវិស្ណុជាអាទិទេពធំជាងគេ ព្រះវិស្ណុជាអ្នកគ្រប់គ្រងសភាវៈទាំងល្អ ទាំងអាក្រក់ ទាំងអស់និងផ្តល់វិជ្ជាព្រមទាំងភក្តិមាន ខ្លឹមសារបំផុតក្នុងការសំរេចបរមសុខ។

ព្រះវិស្ណុ

ដកស្រង់ពីសៀវភៅមគ្គុទ្ទេសក៍ទេសចរតំបន់ភ្នំពេញ និងសៀមរាបអង្គរ ឆ្នាំ២០០១ សាស្រ្តចារ្យ លោក ចាន់ ភក្តី។

Facebook Comments