ព្រះវិស្ណុ

តើ “ព្រះវិស្ណុ” ជាអាទិទេពអ្វី?

អាទិទេពធំក្នុងក្របខណ្ឌត្រីម៌ូហិណ្ឌូគឺ ព្រះព្រហ្ម ព្រះសីវៈ និងព្រះវិស្ណុ ពីព្រោះជាអាទិទេពដែល មានឈ្មោះល្បីជាងគេក្នុងវប្បធ៌មខ្មែរ ក៏ដូចក្នុងវប្បធ៌មឥណ្ឌាដែរ។ ព្រះវិស្ណុពុំមែនជាអ្នកបង្កើតលោកដោយផ្ទាល់ព្រះអង្គទេ គ្រាន់តែបង្កើតព្រះព្រហ្មមក ហើយបញ្ជាព្រះព្រហ្មអោយ បង្កើតលោកបន្តទៅទៀតតាមរយៈ ម៉ាយ៉ារបស់ព្រះអង្គ ដែលបានថែរក្សាទុក នៅក្នុងអង្គកាយរបស់ព្រះអង្គ បានសេចក្តីថា នៅពេលលោករលាយសូន្សសុងទៅ អ្វីៗទាំងអស់ ទេវៈ ទាំងមនុស្ស សត្វធម្មជាតិ ត្រូវហូរចូលអង្គកាយព្រះវិស្ណុវិញហើយ រង់ចាំកើតជាថ្មីសារឡើងវិញ។ ដោយសារមូលហេតុនេះហើយ បានជាគេចាត់ទុកថា ព្រះវិស្ណុជាអាទិទេពបង្កើតលោកទាំងបី

Read more