ពិធីសីវៈរាត្រី

ហេតុអ្វីបានស្តេចខ្មែរសម័យអង្គរប្រារព្ឋពិធីសីវៈរាត្រី?

ពិធីសីវៈរាត្រីជាពិធីដែលគេរំលឹកដល់រាត្រី ដែលព្រះសីវៈបានអោយកំណើតលោកៈ ទេវលោក មនុស្សលោក និងបាតាលលោក ម៉្យាងទៀតពិធីលាងបាបចង្រៃឧបទ្រពគ្រប់យ៉ាង ដើម្បីអោយមានសិរីសួស្តី ជោគជ័យគ្រប់ប្រការសំរាប់មនុស្សសត្វគ្រប់ឋាន។ នៅប្រទេសឥណ្ឌាគេប្រារព្ឋធ្វើពិធីនេះនៅទន្លេគង្គា ដោយគេយល់ថា មេទឹកស័ក្តិសិទ្ឋិដែលហូរ ចុះចាកឋានសួគ៍សំរាប់លាងជំរះបាបមនុស្សសត្វ។   ពិធីនេះពួកព្រាហ្មណ៍នៅនគរពារានសី វេលាយប់នាំគ្នាទៅកាន់ប្រាសាទ ព្រាហ្មណ៍ដែលគេចាត់ទុកថា ជាទេវឋាន ដើម្បីធ្វើកិច្ចសូត្រមន្តចំរើន ភាវនានមស្សការចំពោះទេវរូបព្រះសីវៈ និងសីវៈលិង្គតាមប្រពៃណី រហូតអស់រាត្រី ទៀបភ្លឺ ទើបនាំគ្នាយកក្អមស្ពាន់មួយៗម្នាក់ទៅកាន់ទន្លេគង្គា អង្គុយដងយកមកសូត្រសេក មន្តអាគម

Read more